ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ |
948
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចផ្ដល់ជំនួយថវិកាបន្ថែមចំនួន ២៥០លានរៀលទៀត ដល់ខេត្តចំនួន២ នៅជាប់ព្រំដែន ដើម្បីសម្រួលដល់ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរមកពីប្រទេសថៃ។ នេះបើយោងតាមការបញ្ជាក់ពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ |
429
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់ ជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ និងមិនមានករណីជាសះស្បើយទេ។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ |
1,121
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ |
602
បន្ទាយមានជ័យ ៖ ក្នុងដំណើរចុះត្រួតពិនិត្យការងារ និងសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវរបស់កងវិស្វកម្មកងទ័ពជើងគោក ដែលបានកំពុងស្ថាបនាផ្លូវ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលផ្លូវនេះបានខូចខាតបំផ្លាញដោយគ្រោះទឹកជំនន់កាលពីចុងឆ្នាំ២០២០ កន្លងមក ហើយស្ថាបនាឡើងវិញដើម្បីអោយប្រជាពលរដ្ឋបានធ្វើដំណើរដោយងាយស្រួល។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ |
640
ភ្នំពេញ៖ នាចុងសប្តាហ៍នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការនៃការចម្លងជំងឺ កូវីដ-១៩ នឹងអប់រំសុខភាពមាត់ធ្មេញ ដល់សិស្សានុសិស្សសរុបចំនួន១១៦នាក់ និងលោកគ្រូអ្នកគ្រូចំនួន២៥នាក់ ស្ថិតក្នុងអនុវិទ្យាល័យ ហ៊ុន សែន ចម្រើនជាតិស្ថិតក្នុងសង្កាត់ច្រាំងចម្រេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ |
1,214
សេចក្ដីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ដីពីការបញ្ជូនវត្ថុបុរាណខ្មែរដែលបានបាត់បង់ ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ |
482
ភ្នំពេញ ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួបពិភាក្សាការងារជាមួយលោកស្រី ខាមេន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ផ្តោតលើការពិគ្រោះយោបល់ទៅលើយុទ្ធសាស្រ្តរបស់សហភាពអឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិកា រអភិវឌ្ឍន៍ជាមួយកម្ពុជា ឆ្នាំ២០២១-២០២៧។ ជំនួបពិភាក្សានានធ្វើឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ |
606
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ០១នាក់ និងមានករណីជាសះស្បើយចំនួន ០៥នាក់។ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៤៦៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៤៣នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ២១នាក់ និងមិនមានករណីស្លាប់ទេ៕
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១ |
467
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០២នាក់ និងមានអ្នកជាសះស្បើយចំនួន ១០នាក់។ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៤៦៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤៣៨នាក់ អ្នកកំពុងសម្រាកព្យាបាល ២៥នាក់ និងមិនមានករណីស្លាប់ទេ៕
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ |
746
ភ្នំពេញ៖ គិតត្រឹមម៉ោង ៦ល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ថ្នាក់ដឹកនាំ ៣៩៣រូបហើយ ដែលបានបរិច្ចាគប្រាក់បៀវត្សរ៍ ជូនដល់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជំងឺកូវីដ-១៩ ជំហានទី២។ នេះបើយោងតាមរបាយការណ៍ របស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។