ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១ |
443
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានចេញសេចក្ដីជូនព័ត៌មានមួយដោយបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ១៩ ចំនួន ០៣នាក់ទៀតហើយបានជាសះស្បើយ និងមិនមានករណីវិជ្ជមានវីរុសនេះទេ សម្រាប់ថ្ងៃទី០២កុម្ភៈ។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ |
450
ខេត្តកណ្ដាល៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រារព្ធនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ |
706
ចាប់តាំងពីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ បញ្ហាកង្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃក្នុងរាជធានីភ្នំពេញ បានក្លាយជារឿងមួយដែលប្រជាពលរដ្ឋតែងតែជាក្តីកង្វល់ជាទូទៅៗហើយ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតំបន់ជាយរាជធានីភ្នំពេញតែម្តង។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ |
593
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ |
3,251
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តផ្តល់ជំនួយទឹកប្រាក់ចំនួន ២,៤៧៥,០០០,០០០រៀល សម្ភារៈ និងឃីតមួយចំនួនបន្ថែមទៀត ដល់ខេត្តកម្ពុជាចំនួន៤ នៅជាប់ព្រំដែនថៃ ដើម្បីត្រៀមរៀបចំធ្វើចត្តាឡីស័កដល់ពលករដែលបានធ្វើដំណើរមកពីប្រទេសថៃ។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ |
585
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសថា មិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីទេ ខណៈមានអ្នកជំងឺកូវីដ១៩ ម្នាក់បានជាសះស្បើយ និងបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ |
548
កំពង់ស្ពឺ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានថ្លែងឲ្យដឹងថា សមយុទ្ធនាគមាសឆ្នាំ២០២១ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ត្រូវបានលើកពេល ដោយសារការរីករាលដាលនូវមេរោគកូវីដ១៩ និងទឹកជំនន់ កាលពីឆ្នាំ២០២០កន្លងទៅ។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ |
1,328
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា បើទោះបីជាការបូមប្រេងរបស់កម្ពុជាស្ថិតក្នុងកម្រិតតិចតួចនៅឡើយ វាមិនទាន់ជះឥទ្ធិពលដល់សេដ្ឋកិច្ចនោះទេ តែវាជាការចាប់ផ្ដើមមួយដ៏ល្អ នៃដំណើរឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ |
1,334
ភ្នំពេញ៖ បើទោះបីជាប្រទេសកម្ពុជា បាន និងកំពុងខិតខំទប់ស្កាត់កុំឲ្យមានការចម្លងវីរុសកូវីដ១៩ នៅក្នុងសហគមន៍យ៉ាងមានប្រសិទ្ធភាពល្អហើយក៏ដោយ ក៏ជំងឺដ៏ដាចសាហាវនេះនៅតែជាការគំរាមកំហែងសុខភាពសាធារណៈ ហើយលទ្ធភាពនៃការចម្លងវីរុសនេះនៅក្នុងប្រទេសក៏នៅខ្ពស់នៅឡើយដោយសារប្រទេសជិតខាងយើងមាន ប្រទេសថៃ និងប្រទេសវៀតណាម កំពុងមានការផ្ទុះឡើងការចម្លងវីរុសកូវីដ១៩ ជាថ្មីទៀតនៅក្នុងសហគមន៍។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ |
1,004
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ប្រទេសចិនផ្ដល់ជំនួយវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ១ដូស ដោយក្នុងនោះ ៦០ម៉ឺនដូសនឹងត្រូវដឹកមកដល់កម្ពុជានៅជើងទី១ ក្នុងខែកុម្ភៈនេះ។