ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ |
797
សៀមរាប៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ |
640
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងប្រមូលចំណូលពីវិស័យប្រេងកាត ដែលជាប្រភពសក្ដានុពលចំណូលថ្មី ក្នុងរង្វង់ប្រមាណ ២៧ លានដុល្លារ ដែលជាចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ |
838
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសផ្អាករៀបចំកម្មវិធី “មហោស្រពសិល្បៈយុវជនទូទាំងប្រទេស” និងអបអរសាទរ “ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១”។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ |
513
សៀមរាប៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានអញ្ជើញកាត់ខ្សែបូ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង៣២គីឡូវ៉ាត់ជាមួយប្រព័ន្ធផ្ទុកថាមពល(អាគុយ)៨៧គីឡូវ៉ាត់ម៉ោង នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ក្នុងខេត្តសៀមរាប។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ |
851
សៀមរាប៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងបណ្តាស្ថាប័នកងឯកភាពកងទ័ព ជាមួយនិងស្ថាប័នអង្គភាពស៊ីវិល ក៏ដូចជាសប្បុរសជននានា លើមូលដ្ឋាននៃ “ខឿនការពារជាតិរបស់ប្រជាជន” ដើម្បីជាគុណប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែងនៃការកសាង និងពង្រឹងប្រៀបការពារជាតិ តាមរយៈការបំផុសចលនាឱ្យប្រជាជនគ្រប់រូបមានឆន្ទៈស្រលាញ់ប្រទេសជាតិ និងមានកាតព្វកិច្ចចំពោះជាតិមាតុភូមិ ដោយស្មារតីមោទនភាពជាតិ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ |
1,153
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៨មករានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរទៅកាន់ជនរួមជាតិថា អនុមោទនា «បុណ្យមាឃបូជា»។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ |
444
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់ ជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ និងមានអ្នកជាសះស្បើយចំនួន ០៥នាក់។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ |
501
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (Devyani Uttam Khobragade) បានលើកឡើងថា ប្រទេសឥណ្ឌាចង់ឱ្យមានការហោះហើរត្រង់ពីប្រទេសខ្លួនមកប្រទេសកម្ពុជា ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសសម្រាប់ប្រជាជនកម្ពុជា ដែលស្វែងរកការព្យាលបាលជំងឺនៅសាធារណរដ្ឋឥណ្ឌា និងជាឱកាសឱ្យប្រជាជនឥណ្ឌាបានមកទស្សនកិច្ចនៅប្រាសាទអង្គរវត្តកាន់តែច្រើនបន្ថែមទៀតនោះ។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ |
719
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ ខាងក្រោមនេះជាលទ្ធផលនៃជំនួបរវាង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី៖
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ |
840
ភ្នំពេញ៖ កម្ពុជាកំពុងតែសិក្សារៀបចំ ដើម្បីដាក់ឲ្យដំណើរការតុលាការជំនាញចំនួន២ គឺតុលាការពាណិជ្ជកម្ម និង តុ លាការការងារ ក្នុងឆ្នាំ២០២១នេះ ដើម្បីធានានូវគុណភាពសេវាយុត្ដិធម៌ និងដើម្បីបង្កើនជំនឿទុកចិត្ដពី អ្នកវិនិយោគ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលបានប្រាប់ឲ្យដឹងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ។