ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ |
440
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានប្រកាសថា មិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ សម្រាប់ថ្ងៃទី២៦មករា ២០២១ ខណៈដែលមានអ្នកជំងឺចំនួន ១១នាក់បានជាសះស្បើយ។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ |
871
ភ្នំពេញ៖ ក្រសួងសុខាភិបាលបន្តប្រកាសឱ្យមានការពង្រឹងការអនុវត្តន៍វិធានការការពារការចម្លងជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍ ដោយតម្រូវគោរពតាមការណែនាំ និងវិធានការក្រសួងសុខាភិបាល និងរៀបចំតុទទួលទានអាហារត្រឹមមួយតុ៥នាក់ ដែលទម្លាប់ពីមុនអង្គុយ១០នាក់។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ |
1,234
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់ជំនួយបន្ថែមចំនួន ៣០០លានរៀលទៀត ដល់ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន ដើម្បីរៀបចំសម្រួលដល់ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរមកពីប្រទេសថៃ។ នេះបើតាម លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃនេះ។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ |
669
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រទេសកម្ពុជា ឆ្នាំ២០១៩។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ |
3,105
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបន្តកាត់ប្រាក់បៀវត្សទាំងអស់រយៈពេល ៧ខែទៀត ជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភះ ដល់ខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ១៩។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ |
1,011
ភ្នំពេញ៖ តាមរយៈសារលិខិតចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុតដល់អង្គព្រះមហាក្សត្រដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យប្រចាំខែ ដើម្បីទ្រទ្រង់សកម្មភាពកាកបាទក្រហមកម្ពុជា។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ |
2,908
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន ០២នាក់ ក្នុងនោះមានម្នាក់ជាពលករខ្មែរមកពីប្រទេសថៃ និងមានអ្នកជាសះស្បើយចំនួន ០៣នាក់ផងដែរ។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នេះ។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ |
756
កំពង់ស្ពឺ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារសំខាន់ចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការបន្តអនុវត្តន៍ផែនការកែទម្រង់របស់ខ្លួន ក្នុងន័យនេះការងារហ្វឹកហ្វឺន គឺជាកិច្ចការអាទិភាព ដែលត្រូវដំណើរការដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រការពារជាតិរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ |
830
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសថា មិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ទេ ខណៈមានអ្នកជាសះស្បើយចំនួន ០៤នាក់ សុទ្ធជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ |
739
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសម្រេចទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ១៩ ពីបណ្តាប្រទេសជាច្រើន មិនមែនតែប្រទេសចិននោះទេ។