គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ជំនួយថវិកាបន្ថែមចំនួន ២៥០លានរៀលទៀត ដល់ខេត្តចំនួន ២នៅជាប់ព្រំដែន

    សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ជំនួយថវិកាបន្ថែមចំនួន ២៥០លានរៀលទៀត ដល់ខេត្តចំនួន ២នៅជាប់ព្រំដែន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចផ្ដល់ជំនួយថវិកាបន្ថែមចំនួន ២៥០លានរៀលទៀត ដល់ខេត្តចំនួន២ នៅជាប់ព្រំដែន ដើម្បីសម្រួលដល់ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរមកពីប្រទេសថៃ។ នេះបើយោងតាមការបញ្ជាក់ពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

    ពលករខ្មែរមកពីថៃម្នាក់ទៀតហើយ​ រកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩

    ពលករខ្មែរមកពីថៃម្នាក់ទៀតហើយ​ រកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ ក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ​២០២១​ បាន​ប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់​ ជាពលករខ្មែរ​ធ្វើដំណើរមកពីប្រទេស​ថៃ​ និង​មិនមាន​ករណីជាសះស្បើយទេ​។

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​បើកការដ្ឋាន​សាងសង់​រោង​ចក្រប្រព្រឹត្តកម្ម​ទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន។

    មេបញ្ជាការកងទ័ពជើងគោក ចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ០២ខ្សែរ នៅក្នុងស្រុកអូរជ្រៅ និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

    មេបញ្ជាការកងទ័ពជើងគោក ចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ០២ខ្សែរ នៅក្នុងស្រុកអូរជ្រៅ និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១​ |

    បន្ទាយមានជ័យ ៖ ក្នុងដំណើរចុះត្រួតពិនិត្យការងារ និងសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក  បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវរបស់កងវិស្វកម្មកងទ័ពជើងគោក ដែលបានកំពុងស្ថាបនាផ្លូវ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ  ដែលផ្លូវនេះបានខូចខាតបំផ្លាញដោយគ្រោះទឹកជំនន់កាលពីចុងឆ្នាំ២០២០ កន្លងមក ហើយស្ថាបនាឡើងវិញដើម្បីអោយប្រជាពលរដ្ឋបានធ្វើដំណើរដោយងាយស្រួល។

    សមាគមTYDA ចុះអប់រំសុខភាពដល់ក្មួយៗ នៅក្នុងអនុវិទ្យាល័យ ហ៊ុន សែន ចម្រើនជាតិ

    សមាគមTYDA ចុះអប់រំសុខភាពដល់ក្មួយៗ នៅក្នុងអនុវិទ្យាល័យ ហ៊ុន សែន ចម្រើនជាតិ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នាចុងសប្តាហ៍នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការនៃការចម្លងជំងឺ កូវីដ-១៩ នឹងអប់រំសុខភាពមាត់ធ្មេញ ដល់សិស្សានុសិស្សសរុបចំនួន១១៦នាក់  និងលោកគ្រូអ្នកគ្រូចំនួន២៥នាក់  ស្ថិតក្នុងអនុវិទ្យាល័យ ហ៊ុន សែន ចម្រើនជាតិស្ថិតក្នុងសង្កាត់ច្រាំងចម្រេះទី១ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ។ 

    វត្ថុបុរាណខ្មែរចំនួនជាង ១០០រូប រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត​នឹង​បញ្ជូនត្រឡប់មកកម្ពុជាវិញ

    វត្ថុបុរាណខ្មែរចំនួនជាង ១០០រូប រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត​នឹង​បញ្ជូនត្រឡប់មកកម្ពុជាវិញ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១​ |

    សេចក្ដីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ដីពីការបញ្ជូនវត្ថុបុរាណខ្មែរ​ដែល​បាន​បាត់បង់ ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ។

    កម្ពុជា-សហភាពអឺរ៉ុបពិគ្រោះយោបល់លើយុទ្ធសាស្រ្តរបស់សហភាព ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជា ឆ្នាំ២០២១-២០២៧

    កម្ពុជា-សហភាពអឺរ៉ុបពិគ្រោះយោបល់លើយុទ្ធសាស្រ្តរបស់សហភាព ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជា ឆ្នាំ២០២១-២០២៧

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួបពិភាក្សាការងារជាមួយលោកស្រី ខាមេន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ផ្តោតលើការពិគ្រោះយោបល់ទៅលើយុទ្ធសាស្រ្តរបស់សហភាពអឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិកា រអភិវឌ្ឍន៍ជាមួយកម្ពុជា ឆ្នាំ២០២១-២០២៧។ ជំនួបពិភាក្សានានធ្វើឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស។

    ក្រសួងសុខាភិបាល​ រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់ និង​មាន​អ្នកជាសះស្បើយចំនួន​ ០៥នាក់​

    ក្រសួងសុខាភិបាល​ រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់ និង​មាន​អ្នកជាសះស្បើយចំនួន​ ០៥នាក់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ ក្រសួងសុខាភិបាល​នៅថ្ងៃទី៣០​ ខែមករា​ ឆ្នាំ​២០២១​ ប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន​ ០១នាក់ និង​មាន​ករណីជាសះស្បើយចំនួន​ ០៥នាក់​។ គិតត្រឹម​ម៉ោង​ ៧ព្រឹកថ្ងៃទី​៣០ ខែមករា​ ឆ្នាំ​២០២១ កម្ពុជាមាន​អ្នកមាន​វីរុសកូវីដ១៩​ សរុបចំនួន​ ៤៦៤នាក់​ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៤៣នាក់​ អ្នក​កំពុងសម្រាកព្យាបាលចំនួន​ ២១នាក់ និង​មិនមាន​ករណីស្លាប់ទេ៕

    ក្រសួងសុខាភិបាល​ រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០២​នាក់ ខណៈមានអ្នក​ជាសះស្បើយចំនួន​ ១០នាក់​

    ក្រសួងសុខាភិបាល​ រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០២​នាក់ ខណៈមានអ្នក​ជាសះស្បើយចំនួន​ ១០នាក់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅថ្ងៃទី​២៩​ ខែមករា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​ បាន​ប្រកាសរកឃើញករណី​វិជ្ជមានវីរុសកូវីដ១៩​ថ្មី ០២នាក់​ និង​មាន​អ្នកជាសះស្បើយចំនួន ​១០នាក់​។ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី​២៩​ ខែមករា​ ឆ្នាំ​២០២១ កម្ពុជាមានអ្នក​មានវីរុសកូវីដ១៩​ សរុបចំនួន​ ៤៦៣នាក់​ ក្នុងនោះមាន​អ្នកជាសះស្បើយចំនួន​ ៤៣៨នាក់ អ្នក​កំពុងសម្រាកព្យាបាល ២៥នាក់​ និង​មិនមាន​ករណីស្លាប់ទេ​៕  

    ថ្នាក់ដឹកនាំ ៣៩៣រូបហើយ បាន​បរិច្ចាគប្រាក់បៀវត្សរ៍ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

    ថ្នាក់ដឹកនាំ ៣៩៣រូបហើយ បាន​បរិច្ចាគប្រាក់បៀវត្សរ៍ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ គិតត្រឹមម៉ោង ៦ល្ងាច​ថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២១  ថ្នាក់ដឹកនាំ ៣៩៣រូបហើយ ដែល​បាន​បរិច្ចាគប្រាក់បៀវត្សរ៍ ជូនដល់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជំងឺកូវីដ-១៩ ជំហានទី២។ នេះ​បើ​យោង​តាម​របាយការណ៍ របស់ឯកឧត្តម​សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ ជូនសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។