គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្តេច​តេជោ ​ហ៊ុន សែន ​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​ផ្លូវ​ក្រោមដី ២​ខ្សែទៀត ​នៅ​ចោមចៅ

    សម្តេច​តេជោ ​ហ៊ុន សែន ​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​ផ្លូវ​ក្រោមដី ២​ខ្សែទៀត ​នៅ​ចោមចៅ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស​ដាក់ឲ្យដំណើរការ​ផ្លូវក្រោម​ដីចំនួន​ ២ខ្សែបន្ថែម​ នៅទីតាំងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដើម្បីសម្រួលការធ្វើដំណើរ​របស់បងប្អូន​ប្រជាពលរដ្ឋ​។

    ស្ពាន​បុរាណ​អាយុ​កាល​ប្រមាណ​៩០០​ឆ្នាំ ​ចាប់ផ្ដើមធ្វើការជួស​ជុល​ជា​លើក​ដំបូង​

    ស្ពាន​បុរាណ​អាយុ​កាល​ប្រមាណ​៩០០​ឆ្នាំ ​ចាប់ផ្ដើមធ្វើការជួស​ជុល​ជា​លើក​ដំបូង​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១​ |

    សៀមរាប​៖ ស្ពាន​តាអោង ​ឬ​តាអុង​ មា​ន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ចុងស្ពាន ​ឃុំខ្វាវ ​ស្រុកជី​ក្រែង​ ខេត្តសៀមរាប គឺជា​ស្ពាន​បុរាណ​វែង​ជាង​គេ​ក្នុង​ចំណោម​ស្ពាន​បុរាណ​ចំនួន​២៣​លើ​ដង​ផ្លូវ​បុរាណ​ពី​អង្គរ​ទៅ​បាកាណ​ (ព្រះខ័នកំពង់ស្វាយ) ត្រូវ​បាន​ជួសជុល​ជា​លើក​ដំបូង​ដោយ​អ្នក​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងសម្ពោធវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងសម្ពោធវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។

    ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន 0៣នាក់ ជាអ្នកដំណើរចូលមកកម្ពុជា

    ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន 0៣នាក់ ជាអ្នកដំណើរចូលមកកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមករា​ ឆ្នាំ២០២១ បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន​ ០៣នាក់ ជាអ្នកដំណើរចូលកម្ពុជា និង​មានអ្នកជាសះស្បើយចំនួន​ ០៣នាក់ផងដែរ ។

    កម្ពុជានឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍ជាតិលើកទី២ នាចុងខែមករា ឆ្នាំ២០២១​ខាងមុខនេះ

    កម្ពុជានឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍ជាតិលើកទី២ នាចុងខែមករា ឆ្នាំ២០២១​ខាងមុខនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រុមការងារអន្តរក្រសួងដើម្បីគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.) និងរដ្ឋបាលខេត្តសៀមរាប នឹងរៀប​ចំវេទិកា​ជាតិ​អេកូទេសចរណ៍​ជាតិលើកទី២ នាថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារ​សុខា​សៀមរាប ខេត្តសៀមរាប

    ក្រសួងយុត្តិធម៌ ប្រកាសពីការរៀបចំ និងការប្រព្រឹត្តទៅ​របស់​លេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​នីតិកម្ម និងយុត្តិធម៌

    ក្រសួងយុត្តិធម៌ ប្រកាសពីការរៀបចំ និងការប្រព្រឹត្តទៅ​របស់​លេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​នីតិកម្ម និងយុត្តិធម៌

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១​នេះ ឯកឧត្ដម​ កើត រិទ្ធ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ បាន​ចេញប្រកាសមួយ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ​របស់​លេខាធិការដ្ឋាន​ក្រុម​ប្រឹក្សានីតិកម្ម និងយុត្តិធម៌ ដែលមានអក្សកាត់ថា «ល.ក.ន.យ»។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ដល់ជំនួយថវិកាបន្ថែមដល់ខេត្តប៉ៃលិន និង​ខេត្តកោះកុង

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ដល់ជំនួយថវិកាបន្ថែមដល់ខេត្តប៉ៃលិន និង​ខេត្តកោះកុង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​ នៃ​ព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ជំនួយថវិកាបន្ថែមដល់ខេត្តចំនួន​២ រួមមាន៖ ខេត្តប៉ៃលិន ចំនួន១០០លានរៀល និងខេត្តកោះកុង ៣០លានរៀលទៀត ដើម្បី​រៀបចំ​សម្រួល​ដល់​ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាម លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់នៅរសៀលនេះ។

    ព្រះមហាក្សត្រ​កម្ពុជា​ ផ្ញើសារ​អបអរ​លោក Joe Biden ក្លាយជាប្រធានាធិបតីទី៤៦ ជាផ្លូវការ របស់អាមេរិក

    ព្រះមហាក្សត្រ​កម្ពុជា​ ផ្ញើសារ​អបអរ​លោក Joe Biden ក្លាយជាប្រធានាធិបតីទី៤៦ ជាផ្លូវការ របស់អាមេរិក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ​ព្រះបាទ​សម្តេច​ព្រះប​រមនាថ​ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ ​នៃ​ ព្រះរា​ជា​ណា​ចក្រក​ម្ពុជា​ នៅ​ថ្ងៃ​ទី​២១​ ខែ​មករា​ ឆ្នាំ២០២១ ព្រះអង្គ​សព្វ​ ព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជ​ទាន​ព្រះរាជ​សារ​អបអរ​សាទរ​យ៉ាង​កក់​ក្តៅ​ដ៏ឧ​ត្តុង្គ​ឧត្ត​មជូន  លោក ចូ បាយដេន ​( Joe Biden) ប្រធានាធិបតី ​នៃ​សហរដ្ឋអាមេរិក​ ក្នុង​ឱកាស​ដ៏​វិសេស​វិសាល​ដែល លោក​ បាន​ក្លាយ​ជា​ប្រធានាធិបតី​ទី​៤៦​ ជា​ផ្លូវ​ការ​របស់​សហរដ្ឋ​អាមេរិក ។ ខាងក្រោមនេះជាព្រះរាជសាររបស់ព្រះមហាក្សត្រផ្ញើជូនលោក​Joe Biden៖

    ព្រឹត្តិការណ៍ នៃ​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Joe Biden ប្រធានាធិបតីអាមេរិកទី៤៦

    ព្រឹត្តិការណ៍ នៃ​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Joe Biden ប្រធានាធិបតីអាមេរិកទី៤៦

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១​ |

    អាមេរិក​៖ ​លោក Joe Biden បាន​ក្លាយជា​ប្រធានាធិបតីទី​៤៦ របស់​សហរដ្ឋអាមេរិកកាលពី​ថ្ងៃ​ពុធ​ទី​២០ មករា​ម៉ោង​នៅក្នុង​សហរដ្ឋអាមេរិក។​ ​លោក​បាន​ស្បថ​ចូលកាន់​តំណែង​ ដើម្បី​ផ្សះផ្សារ​ការបែក បាក់​គ្នា​យ៉ាង​ជ្រាលជ្រៅ​នៅក្នុង​ប្រទេស ហើយ​ទទួលយក​មរតក​នៃ​វិបត្តិ​ ដែលមាន​វិសាលភាព​ធំ​ជាង​អ្វីដែល​បានកើត​ឡើង ​នៅក្នុង​អាណត្តិប្រធានាធិបតី​កាន់តំណែង​មុន​របស់លោក​។​

    សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ​អន្តរ​ក្រសួង ដើម្បីពិនិត្យពិភាក្សា​លើ​អនុក្រឹត្យចំនួន​ ៣

    សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ​អន្តរ​ក្រសួង ដើម្បីពិនិត្យពិភាក្សា​លើ​អនុក្រឹត្យចំនួន​ ៣

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​ខែ​មករា ​ឆ្នាំ​២០២១​ សម្ដេច​ក្រឡា​ហោម ​ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​អន្ត​រ​ក្រសួង ដើម្បីពិនិត្យ​ភាក្សា​សេចក្ដី​ព្រាង​អនុក្រឹត្យ​ចំនួន​៣ ​នៅ​ទីស្ដី​ការ​ក្រសួង​មហាផ្ទៃ។​