គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ដំណឹងល្អ!! អ្នកជំងឺកូវីដ១៩ចំនួន​ ១១នាក់ជាសះស្បើយ ខណៈ​មិនមានរកឃើញករណីវិជ្ជមានថ្មីទេ

    ដំណឹងល្អ!! អ្នកជំងឺកូវីដ១៩ចំនួន​ ១១នាក់ជាសះស្បើយ ខណៈ​មិនមានរកឃើញករណីវិជ្ជមានថ្មីទេ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ ក្រសួងសុខាភិបាល​ នៅថ្ងៃទី​២៧ ខែមករា​ ឆ្នាំ​២០២១ បាន​ប្រកាស​ថា​ មិនមានរកឃើញករណីវិជ្ជមាន​វីរុសកូវីដ១៩ថ្មីទេ សម្រាប់ថ្ងៃទី២៦មករា ២០២១​ ខណៈ​ដែលមាន​អ្នកជំងឺចំនួន​ ១១នាក់​បាន​ជាសះស្បើយ។

    ក្រសួងសុខាភិបាល ប្រកាសឲ្យពង្រឹងការអនុវត្តន៍វិធានការការពារការចម្លងជំងឺកូវីដ១៩ ក្នុងពិធីបុណ្យផ្សេង និងពិធីរៀបអាពាហ៍ពិពាហ៍

    ក្រសួងសុខាភិបាល ប្រកាសឲ្យពង្រឹងការអនុវត្តន៍វិធានការការពារការចម្លងជំងឺកូវីដ១៩ ក្នុងពិធីបុណ្យផ្សេង និងពិធីរៀបអាពាហ៍ពិពាហ៍

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ក្រសួងសុខាភិបាលបន្តប្រកាសឱ្យមានការពង្រឹងការអនុវត្តន៍វិធានការការពារការចម្លងជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍ ដោយតម្រូវគោរពតាមការណែនាំ និងវិធានការក្រសួងសុខាភិបាល និងរៀបចំតុទទួលទានអាហារត្រឹមមួយតុ៥នាក់ ដែលទម្លាប់ពីមុនអង្គុយ១០នាក់។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ដល់ថវិកាបន្ថែម ៣០០លានរៀលទៀត ដល់ខេត្ត​ចំនួន២ នៅជាប់ព្រំដែន​

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ដល់ថវិកាបន្ថែម ៣០០លានរៀលទៀត ដល់ខេត្ត​ចំនួន២ នៅជាប់ព្រំដែន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់ជំនួយបន្ថែមចំនួន ៣០០លានរៀលទៀត ដល់ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន ដើម្បីរៀបចំសម្រួលដល់ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរមកពីប្រទេសថៃ។ នេះបើតាម លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់ឲ្យដឹង​នៅថ្ងៃនេះ។

    សម្ដេចក្រឡាហោម ស ខេង​ អញ្ជើញ​ជាអធិបតីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រទេសកម្ពុជាឆ្នាំ២០១៩

    សម្ដេចក្រឡាហោម ស ខេង​ អញ្ជើញ​ជាអធិបតីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រទេសកម្ពុជាឆ្នាំ២០១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រទេសកម្ពុជា ឆ្នាំ២០១៩។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រកាសបន្ត​កាត់បៀវត្សរយៈពេល៧ខែទៀត​ជូនក្រសួងសុខាភិបាល​ ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ១៩

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រកាសបន្ត​កាត់បៀវត្សរយៈពេល៧ខែទៀត​ជូនក្រសួងសុខាភិបាល​ ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស​បន្តកាត់​ប្រាក់បៀវត្សទាំងអស់រយៈពេល ៧ខែទៀត ជូនទៅក្រសួងសុខាភិបាល​ដោយចាប់ពីខែកុម្ភះ ដល់ខែសីហា ឆ្នាំ​២០២១ ដើម្បី​ចូលរួម​ជួយដល់​ការប្រយុទ្ធប្រឆាំងកូវីដ​១៩។

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយព្រះមហាក្សត្រដែលប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំពោះកាកបាទក្រហមកម្ពុជា

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយព្រះមហាក្សត្រដែលប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំពោះកាកបាទក្រហមកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ តាមរយៈសារលិខិតចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុតដល់អង្គព្រះមហាក្សត្រដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យប្រចាំខែ ដើម្បីទ្រទ្រង់សកម្មភាពកាកបាទក្រហមកម្ពុជា។

    ក្រសួងសុខាភិបាល​ រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ​០២នាក់​ ខណៈ​អ្នកជំងឺ ០៣នាក់បាន​ជាសះស្បើយ​

    ក្រសួងសុខាភិបាល​ រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ​០២នាក់​ ខណៈ​អ្នកជំងឺ ០៣នាក់បាន​ជាសះស្បើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ ក្រសួងសុខាភិបាល​ បានប្រកាស​ថា​ រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន ០២​នាក់​ ក្នុងនោះមានម្នាក់ជាពលករខ្មែរមក​ពីប្រទេសថៃ​ និង​មាន​អ្នកជាសះស្បើយចំនួន​ ០៣នាក់​ផងដែរ​។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី២៦​ ខែមករា​ ឆ្នាំ​២០២១​ នេះ។

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារសំខាន់ចាំបាច់

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារសំខាន់ចាំបាច់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១​ |

    កំពង់ស្ពឺ​៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារសំខាន់ចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការបន្តអនុវត្តន៍ផែនការកែទម្រង់របស់ខ្លួន ក្នុងន័យនេះការងារហ្វឹកហ្វឺន គឺជាកិច្ចការអាទិភាព ដែលត្រូវដំណើរការដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រការពារជាតិរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។

    ដំណឹងល្អ! ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសមិនមានរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីទេ​ ខណៈ​មាន​អ្នក​ជាសះស្បើយ​ចំនួន​ ០៤នាក់​

    ដំណឹងល្អ! ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសមិនមានរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីទេ​ ខណៈ​មាន​អ្នក​ជាសះស្បើយ​ចំនួន​ ០៤នាក់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅថ្ងៃទី​២៥ ខែមករា​ ឆ្នាំ​២០២១នេះ ក្រសួងសុខាភិបាល​បានប្រកាសថា​ មិនមានរកឃើញករណីវិជ្ជមាន​វីរុសកូវីដ១៩ថ្មី ទេ ខណៈ​មានអ្នកជាសះស្បើយចំនួន​ ០៤នាក់​ សុទ្ធជាពលករ​ខ្មែរធ្វើដំណើរមកពីប្រទេសថៃ។

    [វីដេអូ] សម្តេចតេជោ ​ហ៊ុន សែន ​សម្រេច​ទទួល​យក​វ៉ាក់​សាំងប្រឆាំងកូវីដ១៩ ​ពី​គ្រប់​ប្រភព​ដោយ​មិន​រង់​ចាំ​តទៅ​ទៀត​ទេ

    [វីដេអូ] សម្តេចតេជោ ​ហ៊ុន សែន ​សម្រេច​ទទួល​យក​វ៉ាក់​សាំងប្រឆាំងកូវីដ១៩ ​ពី​គ្រប់​ប្រភព​ដោយ​មិន​រង់​ចាំ​តទៅ​ទៀត​ទេ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី​តេជោ ​ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​ ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​បាន​ប្រកាស​សម្រេច​ទទួលយក​វ៉ាក់​សាំងប្រឆាំងកូវីដ១៩ ​ពី​បណ្តាប្រ​ទេស​ជា​ច្រើន​ មិន​មែន​តែ​ប្រទេស​ចិន​នោះទេ​។