គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    គម្រោង​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​ ​ក្នុង​ក្រុង​សៀមរាប​ សម្រេច​ការ​សាង​សង់​បាន​ជាង ​១៧,៥% ​ហើយ ​

    គម្រោង​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​ ​ក្នុង​ក្រុង​សៀមរាប​ សម្រេច​ការ​សាង​សង់​បាន​ជាង ​១៧,៥% ​ហើយ ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១​ |

    សៀមរាប៖ នៅ​ថ្ងៃ​ទី​២៨ ​ខែ​មករា​ ឆ្នាំ​២០២១​ សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ ​និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង​ បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ចំនួន ​៣៨​ខ្សែ ​នៅ​ក្រុង​សៀម​រាប​ ខេត្ត​សៀមរាប​។

    ចំណូលពីវិស័យប្រេងកាត ក្លាយជាប្រភពដែលមានសក្ដានុពលសម្រាប់ថវិកាជាតិ

    ចំណូលពីវិស័យប្រេងកាត ក្លាយជាប្រភពដែលមានសក្ដានុពលសម្រាប់ថវិកាជាតិ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​ប្រមូល​ចំណូល​ពី​វិស័យ​ប្រេងកាត ​ដែលជា​ប្រភព​សក្ដានុពល​ចំណូល​ថ្មី ក្នុង​រង្វង់​ប្រមាណ​ ២៧ លាន​ដុល្លារ​ ដែលជា​ចំណូល​សារពើពន្ធ ​និង​ចំណូល​មិនមែន​សារពើពន្ធ​។

    ក្រសួងវប្បធម៌ ប្រកាសផ្អាករៀបចំកម្មវិធី “មហោស្រពសិល្បៈយុវជនទូទាំងប្រទេស”  និងអបអរសាទរ  “ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១”

    ក្រសួងវប្បធម៌ ប្រកាសផ្អាករៀបចំកម្មវិធី “មហោស្រពសិល្បៈយុវជនទូទាំងប្រទេស”  និងអបអរសាទរ  “ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១”

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាសផ្អាករៀបចំកម្មវិធី “មហោស្រពសិល្បៈយុវជនទូទាំងប្រទេស” និងអបអរសាទរ “ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១”។ នេះបើយោងតាម​សេចក្ដីជូនដំណឹងរបស់​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះផ្សាយនៅថ្ងៃទី២៨ ខែមករា​ ឆ្នាំ​២០២១នេះ។

    ក្រសួងបរិស្ថាន សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ នៅ​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ​ និង​អភិរក្ស​កេសរកូល​ សុខ​ អាន​ ភ្នំគូលែន​

    ក្រសួងបរិស្ថាន សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ នៅ​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ​ និង​អភិរក្ស​កេសរកូល​ សុខ​ អាន​ ភ្នំគូលែន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១​ |

    សៀមរាប៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាល​រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានអញ្ជើញ​កាត់ខ្សែបូ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង៣២គីឡូវ៉ាត់ជាមួយប្រព័ន្ធផ្ទុកថាមពល(អាគុយ)៨៧គីឡូវ៉ាត់ម៉ោង នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ក្នុងខេត្តសៀមរាប។

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការផ្សារភ្ជាប់រវាងកងទ័ពជាមួយនឹងអង្គភាពស៊ីវិល គឺជាមូលដ្ឋាននៃ “ខឿនការពារជាតិរបស់ប្រជាជន”

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការផ្សារភ្ជាប់រវាងកងទ័ពជាមួយនឹងអង្គភាពស៊ីវិល គឺជាមូលដ្ឋាននៃ “ខឿនការពារជាតិរបស់ប្រជាជន”

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១​ |

    សៀមរាប៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងបណ្តាស្ថាប័នកងឯកភាពកងទ័ព ជាមួយនិងស្ថាប័នអង្គភាពស៊ីវិល ក៏ដូចជាសប្បុរសជននានា លើមូលដ្ឋាននៃ “ខឿនការពារជាតិរបស់ប្រជាជន” ដើម្បីជាគុណប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែងនៃការកសាង និងពង្រឹងប្រៀបការពារជាតិ តាមរយៈការបំផុសចលនាឱ្យប្រជាជនគ្រប់រូបមានឆន្ទៈស្រលាញ់ប្រទេសជាតិ និងមានកាតព្វកិច្ចចំពោះជាតិមាតុភូមិ ដោយស្មារតីមោទនភាពជាតិ។

    សម្តេច​តេជោ ​ហ៊ុន សែន៖ បុណ្យ​មាឃ​បូជា​ជា​បុណ្យ​មួយ​ដ៏សំខាន់​ក្នុង​ព្រះពុទ្ធ​សាសនា

    សម្តេច​តេជោ ​ហ៊ុន សែន៖ បុណ្យ​មាឃ​បូជា​ជា​បុណ្យ​មួយ​ដ៏សំខាន់​ក្នុង​ព្រះពុទ្ធ​សាសនា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ តាមរយៈ​ហ្វេស​ប៊ុក​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​មករា​នេះ ​សម្តេច​អគ្គមហាសេនាបតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បាន​សរសេរ​ទៅ​កាន់​ជន​រួម​ជាតិ​ថា ​អនុមោទនា «បុណ្យមាឃបូជា​»។

    ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់ ខណៈ​មានអ្នកជាសះស្បើយចំនួន​ ០៥នាក់​

    ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់ ខណៈ​មានអ្នកជាសះស្បើយចំនួន​ ០៥នាក់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅថ្ងៃទី​២៨​ ខែមករា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​ បាន​ប្រកាសរកឃើញករណី​វិជ្ជមានវីរុសកូវីដ១៩​ថ្មី ០១នាក់​ ជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ និង​មាន​អ្នកជាសះស្បើយចំនួន​ ០៥នាក់​។

    ឥណ្ឌាចង់ឲ្យមានជើងហោះហើរដោយផ្ទាល់ជាមួយប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ​

    ឥណ្ឌាចង់ឲ្យមានជើងហោះហើរដោយផ្ទាល់ជាមួយប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (Devyani Uttam Khobragade) បានលើកឡើងថា ប្រទេសឥណ្ឌាចង់ឱ្យមានការហោះហើរត្រង់ពីប្រទេសខ្លួនមកប្រទេសកម្ពុជា ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសសម្រាប់ប្រជាជនកម្ពុជា ដែលស្វែងរកការព្យាលបាលជំងឺនៅសាធារណរដ្ឋឥណ្ឌា និងជាឱកាសឱ្យប្រជាជនឥណ្ឌាបានមកទស្សនកិច្ចនៅប្រាសាទអង្គរវត្តកាន់តែច្រើនបន្ថែមទៀតនោះ។

    លទ្ធផលជំនួបរវាង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី

    លទ្ធផលជំនួបរវាង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាត​ឲ្យ​លោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៥ ខែមករា​ ឆ្នាំ​២០២១​។ ខាងក្រោមនេះជាលទ្ធផល​នៃ​ជំនួបរវាង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី៖  

    កម្ពុជាកំពុងសិក្សារៀបចំដាក់ឲ្យដំណើរការតុលាការជំនាញចំនួន២ នៅឆ្នាំ២០២១នេះ

    កម្ពុជាកំពុងសិក្សារៀបចំដាក់ឲ្យដំណើរការតុលាការជំនាញចំនួន២ នៅឆ្នាំ២០២១នេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ កម្ពុជាកំពុងតែសិក្សារៀបចំ ដើម្បីដាក់ឲ្យដំណើរការតុលាការជំនាញចំនួន២ គឺតុលាការពាណិជ្ជកម្ម និង តុ លាការការងារ ក្នុងឆ្នាំ២០២១នេះ ដើម្បីធានានូវគុណភាពសេវាយុត្ដិធម៌ និងដើម្បីបង្កើនជំនឿទុកចិត្ដពី អ្នកវិនិយោគ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលបានប្រាប់ឲ្យដឹង​នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ។