ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១ |
1,226
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃ៣ ខែសីហា ឆ្នាំ២០២១។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១ |
1,459
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសថា កម្ពុជានឹងទទួលរងជ្រលងសម្ពាធទាបឥណ្ឌាជាមួយខ្យល់អាគ្នេយ៍បក់នាំសំណើមពីសមុទ្រចិនខាងត្បូងលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤-២០ ខែមេសា ធ្វើឲ្យភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតខ្សោយទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះនៃបណ្ដាខេត្តនៅភាគខាងត្បូង និងភាគពាយ័ព្យអាចមានភ្លៀងច្រើន។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០២០ |
1,232
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន ០៤នាក់ ជាអ្នកពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» និងមិនមានករណីជាសះស្បើយទេ។ សរុបមកដលពេលនេះមានករណីឆ្លងក្នុងសហគមន៍មានចំនួន ២៣នាក់ហើយ។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ |
946
ភ្នំពេញ៖ ប្រទេសកម្ពុជា ទទួលរងឥទ្ធិពលជ្រលងវិសម្ពាធ និងសម្ពាធទាបម៉ូឡាវ ធ្វើឲ្យមានភ្លៀងធ្លាក់ច្រើនលាយឡំនឹងខ្យល់ខ្លាំង នៅតាមបណ្ដារាជធានី-ខេត្តមួយចំនួន ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើតាមការឲ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ |
1,519
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប(ITCZ) ភ្ជាប់នឹងវិសម្ពាធ ដែលបាន និងកំពុងបន្តអូសបន្លាយពីលើកម្ពុជា បានធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន នៅអាងទន្លេមេគង្គក្នុងប្រទេសឡាវ និងតំបន់ភាគឦសានប្រទេសកម្ពុជា។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ |
1,078
ភ្នំពេញ៖ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,១០ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ |
1,275
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងថ្មីមួយ បញ្ជាក់អំពីស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ដែលនឹងទទួលរងឥទ្ធិពលពីព្យុះទី១៧ ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ |
1,356
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា តាមការសង្កេតតាមដាន ស្ថានភាពអាកាសធាតុ ឃើញថា ប្រព័ន្ធសម្ពាធទាបនឹងបន្តលាតសន្ធឹងលើកម្ពុជា។ នៅលើសមុទ្រចិនខាងត្បូងបានកើតព្យុះទី១៦ (Tropical Storm) ឈ្មោះ ណាងកា(Nangka) ។ តាមការព្យាករព្យុះនេះនឹងចូលឈូងសមុទ្រតុងកឹង ឆ្លងកាត់កោះហៃណាំមុននឹងចូលដល់ភាគខាងជើងវៀតណាមនៅថ្ងៃទី១៥តុលារ។ បន្ទាប់ពីនោះ ក្នុងរង្វង់ថ្ងៃទី ១៦-១៧ ព្យុះថ្មីមួយទៀតនឹងកើតឡើងដែលរាប់ថាជាព្យុះទី១៧ ឈ្មោះ សូដែល(Saudel) ដែលមានកម្លាំងខ្លាំង។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ |
955
បន្ទាប់ពីបានតាមដានការប្រែប្រួសជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ប្រព័ន្ធសម្ពាធទាប នឹងបន្តអូសបន្លាយឆ្លងកាត់លើប្រទេសកម្ពុចា ដោយភ្ជាប់ជាមួយសម្ពាធទាបមួយលើសមុទ្រចិនខាងត្បូង។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ |
1,505
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតអាកាសធាតុ ដែលអាចកើតឡើង ដូចជា ផ្គរ រន្ទះ និងរលកសមុទ្រ ខណៈដែលភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមឲ្យដឹងនៅថ្ងៃនេះ។